Searching native orthography for "សំពត់"
3 items found
s   សំពត់ sɑmpʊət 1 n cloth; kind of wraparound skirt. There are many kinds of សំពត់ some of which are listed below: 1) សំពត់ផាមួង men's ceremonial trousers worn in ចងក្បិន fashion. 2) សំពត់សម្លុយ - long, black skirt for daily use; worn by men and women. 3) សំពត់សារបាប់ - long skirt of silk embroidered all over with gold thread; worn by women in Royal Ballet and by newlyweds. 4) សំពត់សេង - short skirt with silk embroidery. 5) សំពត់ សែសយ- skirt of one color with a gold or silver embroidered band along the lower hem. 6) សំពត់ល្បើក - long skirt covered entirely with silk embroidery; it is worn in marriage ceremonies in place of the សំពត់សារបាប់. 7) សំពត់ហូល short or medium long skirt. 8) សំពត់អន្លូញ - long skirt with vertical stripes; commonly worn by old people or farmers in town. អាវ, ខៀន, សរុង, ក្រមា
s   សំពត់ sɑmpʊət 1 n wrap-around skirt, sarong 2 n cloth, fabric, material; dry goods ក្រណាត់
s   សំពត់ 1 ន. របស់​កើត​អំពី​ការ​ត្បាញ​ដោយ​អំបោះ, សូត្រ, សរសៃ​វល្លិ, សំបក​ឈើ, រោម​ចៀម​ជា​ដើម សម្រាប់​ស្លៀក, ដណ្តប់​ជា​ដើម : សំពត់​អំបោះ, សំពត់​សូត, សំពត់​សំបក​ឈើ ។ល។ កំណាត់​ឬ កំណាត់​សំពត់ សំពត់​ចាស់​ឬ​សំពត់​ដែល​ប្រឡាក់, សៅ​ហ្មង ដែល​គេ​លែង​ប្រើ​ស្លៀក​ដណ្តប់​ហើយ សម្រាប់​គ្រាន់​តែ​ជូត​អ្វីៗ​ប៉ុណ្ណោះ ដូច​ជា កំណាត់​ជូត​ក្តារ​សរសេរ, កំណាត់​សំពត់​ជូត​ជើង... ។ បើ​សំពត់​ថ្មី​ឬ​សំពត់​ស្អាត​ដែល​គេ​បត់​ជា​ផាប់​ឬ​បត់​ជា​កីក្តី ទោះ​បី​គេ​កាត់​ប្រវែង​មួយ​ម៉ែត្រ​ពីរ​ម៉ែត្រ​ក្តី មួយ​អាវ​ពីរ​អាវ​ក្តី ពុំ​គួរ​ហៅ​ កំណាត់ ឬ កំណាត់​សំពត់ ឡើយ ​ត្រូវ​ហៅ​ត្រឹម​តែ សំពត់ៗ ប៉ុណ្ណោះ ដូច​ជា​ថា សំពត់​មួយ​ម៉ែត្រ, សំពត់មួយ​ត្បូង, សំពត់​មួយ​អាវ... ។ ខ្មែរ​ក្នុង​សម័យ​បុរាណ​ហាម​មិន​ឲ្យ​ប្រើ​សម្តី ធំជា​តូច, ច្រើន​ជា​តិច, ខ្ពស់​ជាទាប គឺ​ សំពត់​ កុំ​ថា កំណាត់, ប្រាក់ កុំ​ថា លុយ, ថ្លៃ កុំ​ថា ថោក ជា​ដើម ព្រោះ​នាំ​ឲ្យ​ទ័លក្រ, ឲ្យ​ថយ​ថោក, ឲ្យ​អាប់​ឱន, ឲ្យ​ទន់​ទាប, ឲ្យ​ជា​សម្តី​អភ័ព្វ (ក្រែង​នឹង​ដូច​មាត់​ថា ) ។